ជនគណនា 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរទទួលតង្វាយទាំងនេះពីពួកគេ ដើម្បីយកទៅប្រើសម្រាប់ការងារនៅក្នុងត្រសាលជំនុំ ហើយត្រូវប្រគល់តង្វាយទាំងនេះឲ្យពួកលេវី តាមការងាររបស់គេរៀងៗខ្លួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខងាររបស់ពួកគេរៀងៗខ្លួន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន អាល់គីតាប «ចូរទទួលជំនូនទាំងនេះពីពួកគេ យកទៅប្រើប្រាស់សម្រាប់កិច្ចការក្នុងជំរំជួបអុលឡោះតាអាឡា។ ត្រូវប្រគល់ជំនូនឲ្យពួកលេវីតាមមុខងាររបស់ពួកគេរៀងៗខ្លួន»។ |
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀតអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿដល់ព្រះ បានខំប្រឹងធ្វើការល្អអស់ពីចិត្ត។ សេចក្ដីទាំងនេះល្អប្រសើរណាស់ ក៏មានប្រយោជន៍ដល់មនុស្សផង។