មិនត្រូវឲ្យគេចូលទៅជិតខ្មោចស្លាប់ណា ឲ្យខ្លួនត្រូវសៅហ្មងឡើយ លើកលែងតែខ្មោចឪពុកឬម្តាយ កូនប្រុស ឬកូនស្រី បងប្អូនប្រុស ឬបងប្អូនស្រី ដែលមិនទាន់មានប្តីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន។
ជនគណនា 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ ដូចមានសក់របស់គេជាសញ្ញាសម្គាល់ស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមិនត្រូវឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកម្តាយ ឬបងប្អូនប្រុសស្រី ក្នុងកាលដែលគេស្លាប់នោះឡើយ ដ្បិតជាប់ការញែកខ្លួនចេញថ្វាយព្រះហើយ អាល់គីតាប សូម្បីតែសពឪពុកម្តាយ និងបងប្អូនប្រុសស្រីរបស់ខ្លួនក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនជូនអុលឡោះតាអាឡា ដូចមានសក់របស់គេជាសញ្ញាសំគាល់ស្រាប់។ |
មិនត្រូវឲ្យគេចូលទៅជិតខ្មោចស្លាប់ណា ឲ្យខ្លួនត្រូវសៅហ្មងឡើយ លើកលែងតែខ្មោចឪពុកឬម្តាយ កូនប្រុស ឬកូនស្រី បងប្អូនប្រុស ឬបងប្អូនស្រី ដែលមិនទាន់មានប្តីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន។
ពេលនោះ មានអ្នកខ្លះដែលត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហើយគេមិនអាចប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃនោះបាន។ គេចូលទៅជួបលោកម៉ូសេ និងលោកអើរ៉ុននៅថ្ងៃនោះ