ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះយេហូវ៉ា ហើយភ្ជាប់ខ្លួនដោយសន្យាអ្វីមួយ ក្នុងកាលដែលនាងនៅក្មេង ក្នុងបន្ទុករបស់ឪពុក
ជនគណនា 30:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឪពុកបានឮពីបំណន់ និងពីការសន្យារបស់នាង ដែលនាងបានភ្ជាប់ខ្លួន តែមិនថាអ្វី នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនក៏នៅជាប់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឪពុកបានឮបំណន់នោះ នឹងសេចក្ដីដែលកូនបានបន់ភ្ជាប់ខ្លួនដែរ តែឥតមានថាអ្វីឲ្យទេ នោះបំណន់របស់នាងនឹងនៅជាយ៉ាងនោះទាំងអស់ ព្រមទាំងសេចក្ដីទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនដែរ អាល់គីតាប ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។ |
ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះយេហូវ៉ា ហើយភ្ជាប់ខ្លួនដោយសន្យាអ្វីមួយ ក្នុងកាលដែលនាងនៅក្មេង ក្នុងបន្ទុករបស់ឪពុក
ប៉ុន្ដែ ប្រសិនបើឪពុកមិនយល់ស្របនឹងនាង ក្នុងថ្ងៃដែលគាត់បានឮ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន នឹងមិននៅជាប់ឡើយ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង ព្រោះឪពុកមិនបានយល់ស្របនឹងនាង។