ជនគណនា 30:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្តីរបស់នាងបានឮ តែមិនបានថាអ្វី ក៏មិនបានជំទាស់នឹងនាង នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាណាមួយដែលនាងបានបន់ភ្ជាប់ខ្លួនក៏នឹងនៅជាប់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្ដីបានដឹង តែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ អាល់គីតាប ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។ |
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងបានផ្តាច់បំណន់នោះ ក្នុងថ្ងៃដែលគាត់បានឮ នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ឬពីពាក្យណាដែលនាងបានសន្យា នោះនឹងមិននៅជាប់ឡើយ ដ្បិតប្តីរបស់នាងបានផ្តាច់បំណន់នោះ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
ប៉ុន្ដែ ប្រសិនបើឪពុកមិនយល់ស្របនឹងនាង ក្នុងថ្ងៃដែលគាត់បានឮ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន នឹងមិននៅជាប់ឡើយ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង ព្រោះឪពុកមិនបានយល់ស្របនឹងនាង។