ជនគណនា 26:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះជាកូនចៅរបស់បេនយ៉ាមីន តាមពូជពង្សរបស់ពួកគេ។ អស់អ្នកដែលគេបានរាប់មានចំនួន ៤៥ ៦០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជាពួកកូនចៅរបស់បេនយ៉ាមីន តាមគ្រួគេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៥ពាន់៦០០នាក់។ អាល់គីតាប អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធពុនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។ |
ឯកូនចៅរបស់បេឡា មានអើឌ និងណាម៉ាន។ អំបូរអើឌ ជាពូជពង្សរបស់អើឌ អំបូរណាម៉ាន ជាពូជពង្សរបស់ណាម៉ាន។
កូនចៅរបស់ដាន់តាមពូជអំបូររបស់ពួកគេមាន អំបូហ៊ូស៊ីម ជាពូជពង្សរបស់ហ៊ូស៊ីម។ អ្នកទាំងនេះជាពូជពង្សរបស់ដាន់ តាមពូជពង្សរបស់ពួកគេ។
នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។