ជនគណនា 26:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះជាពូជពង្សរបស់កូនចៅអេប្រាអិម។ អស់អ្នកដែលគេបានរាប់មានចំនួន ៣២ ៥០០ នាក់។ អ្នកទាំងនេះជាកូនចៅរបស់យ៉ូសែបតាមពូជពង្សរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២ ៥០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហើយជាពួកគ្រួរបស់កូនចៅអេប្រាអិម តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៣ម៉ឺន២ពាន់៥០០នាក់ នោះជាពួកកូនចៅយ៉ូសែបតាមគ្រួគេ។ អាល់គីតាប អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២៥០០ នាក់។ |
កូនចៅរបស់បេនយ៉ាមីនតាមពូជអំបូរពួកគេមាន អំបូរបេឡា ជាពូជពង្សបេឡា អំបូរអ័សបេល ជាពូជពង្សរបស់អ័សបេល អំបូរអេហ៊ីរ៉ាម ជាពូជពង្សរបស់អេហ៊ីរ៉ាម