ជនគណនា 26:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្លូផិហាត ជាកូនហេភើរ គ្មានកូនប្រុសទេ គឺមានសុទ្ធតែកូនស្រី ហើយកូនស្រីរបស់ស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្លូផិហាត ជាកូនហេភើរ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រី នេះជាឈ្មោះកូនស្រីរបស់ស្លូផិហាត គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ អាល់គីតាប លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ |
ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
«ឪពុកយើងខ្ញុំបានស្លាប់នៅទីរហោស្ថាន គាត់មិនមែននៅក្នុងចំណោមពួកកូរេ ដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់គាត់ផ្ទាល់ ហើយគាត់គ្មានកូនប្រុសទេ។
ឯស្លូផិហាតជាកូនរបស់ហេភើរ ដែលហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនរបស់ម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ហើយកូនស្រីទាំងនោះឈ្មោះ ម៉ាឡា ណូហា ហុកឡា មីលកា និងធើសា ។