ជនគណនា 26:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំបូរសេមីដា ជាពូជពង្សរបស់សេមីដា អំបូរហេភើរ ជាពូជពង្សរបស់ហេភើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរជាពូជពង្សរបស់លោកហេភើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេមីដា១ ជាអ្នកដែលបង្កើតគ្រួសេមីដា ហេភើរ១ ជាអ្នកដែលបង្កើតគ្រួហេភើរ អាល់គីតាប អំបូរសេមីដា ជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរ ជាពូជពង្សរបស់លោកហេភើរ។ |
រីឯស្លូផិហាត ជាកូនហេភើរ គ្មានកូនប្រុសទេ គឺមានសុទ្ធតែកូនស្រី ហើយកូនស្រីរបស់ស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាណាសេឯទៀត តាមពូជអំបូររបស់គេ គឺកូនចៅរបស់អ័បៀស៊ើរ កូនចៅរបស់ហេលេក កូនចៅរបស់អាសរាល កូនចៅរបស់ស៊ីគែម កូនចៅរបស់ហេភើរ និងកូនចៅរបស់សេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសៗរបស់ម៉ាណាសេ ដែលជាកូនលោកយ៉ូសែប តាមពូជអំបូររបស់គេ។