ជនគណនា 26:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់អ៊ីសាខារតាមពូជអំបូររបស់ពួកគេមាន អំបូរថូឡា ជាពូជពង្សរបស់ថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់ពូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន អំបូរថូឡាជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីសាខារតាមគ្រួគេ គឺថូឡា១ ជាអ្នកដែលបង្កើតគ្រួថូឡា ពូវ៉ា១ ជាអ្នកដែលបង្កើតគ្រួពូវ៉ា អាល់គីតាប កូនចៅរបស់លោកអ៊ីសាខារតាមអំបូររបស់ពួកគេមាន: អំបូរថូឡា ជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់លោកពូវ៉ា |
កូនចៅរបស់អ៊ីសាខារ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន
អស់អ្នកដែលត្រូវបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធអ៊ីសាខារ ហើយមេដឹកនាំរបស់ពួកអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ