គាត់ក៏មកជួបបាឡាកដែលកំពុងឈរក្បែរតង្វាយដុត ទាំងមានមន្ត្រីសាសន៍ម៉ូអាប់នៅជាមួយ។ បាឡាកសួរថា៖ «តើព្រះយេហូវ៉ាមានព្រះបន្ទូលដូចម្ដេច?»
ជនគណនា 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាមក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «សូមក្រោកឡើង ព្រះរាជាបាឡាកអើយ សូមទ្រង់ព្រះសណ្ដាប់ ឱព្រះបុត្រាព្រះបាទស៊ីបព័រអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមក៏ថ្លែងដូចតទៅ៖ បពិត្រព្រះរាជាបាឡាក់ សូមប្រុងប្រៀបព្រះសណ្ដាប់! បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រ សូមផ្ទៀងព្រះកាណ៌ស្ដាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោត្រស្តាប់ទូលបង្គំចុះ អាល់គីតាប បាឡាមក៏ថ្លែងដូចតទៅនេះ៖ សូមជម្រាបស្តេចបាឡាក់ សូមប្រុងប្រៀបស្តាប់! សូមជម្រាបបុត្ររបស់ស្តេចស៊ីបពរ សូមផ្ទៀងត្រចៀកស្តាប់! |
គាត់ក៏មកជួបបាឡាកដែលកំពុងឈរក្បែរតង្វាយដុត ទាំងមានមន្ត្រីសាសន៍ម៉ូអាប់នៅជាមួយ។ បាឡាកសួរថា៖ «តើព្រះយេហូវ៉ាមានព្រះបន្ទូលដូចម្ដេច?»
ព្រះទ្រង់មិនមែនជាមនុស្សដែលចេះកុហកនោះឡើយ ក៏មិនមែនជាកូនមនុស្សដែលផ្លាស់ប្ដូរគំនិតនោះដែរ។ ព្រះអង្គបានសន្យាហើយ តើទ្រង់មិនធ្វើតាមទេឬ? ព្រះអង្គបានមានព្រះបន្ទូលហើយ តើទ្រង់មិនសម្រេចតាមទេឬ?
ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។