បាឡាមពោលទៅកាន់លាថា៖ «ព្រោះឯងមើលងាយអញ! ប្រសិនបើអញមានដាវនៅនឹងដៃ នោះអញនឹងសម្លាប់ឯងចោលមិនខាន!»។
ជនគណនា 22:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លាតបទៅបាឡាមថា៖ «តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះរហូតមួយជីវិតមកដល់ថ្ងៃនេះទេឬ? តើខ្ញុំដែលធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ គាត់ក៏ឆ្លើយថា «ទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លាញីតបថា៖ «ខ្ញុំជាលារបស់លោក ដែលលោកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ លោកបាឡាមតបថា៖ «ទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សត្វលាតបថា តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះមកតាំងពីខ្ញុំជារបស់ផងលោក ដរាបដល់សព្វថ្ងៃនេះទេឬអី តើខ្ញុំដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ចំពោះលោកដែរឬ នោះគាត់ឆ្លើយថា ទេ។ អាល់គីតាប លាញីតបថា៖ «ខ្ញុំជាលារបស់អ្នក ដែលអ្នកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះអ្នកឬទេ?»។ បាឡាមតបថា «ទេ!»។ |
បាឡាមពោលទៅកាន់លាថា៖ «ព្រោះឯងមើលងាយអញ! ប្រសិនបើអញមានដាវនៅនឹងដៃ នោះអញនឹងសម្លាប់ឯងចោលមិនខាន!»។
ពេលនោះ ព្រះយេហូវ៉ាបើកភ្នែកបាឡាម ហើយគាត់ក៏ឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅដៃ រួចគាត់ក៏ក្រាបចុះមុខដល់ដី។
តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។