ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើអ្នកណាបានបង្កើតមាត់មនុស្ស? តើអ្នកណាធ្វើឲ្យគេទៅជាគ ថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនជាយើង ជាព្រះយេហូវ៉ាទេឬ?
ជនគណនា 22:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាបើកមាត់លា ហើយវាក៏និយាយទៅបាឡាមថា៖ «តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើឲ្យលាញីចេះនិយាយ វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ អាល់គីតាប អុលឡោះតាអាឡាធ្វើឲ្យលាញីនិយាយបាន វានិយាយទៅបាឡាមថា៖ «តើខ្ញុំធ្វើអ្វីអ្នក បានជាអ្នកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។ |
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើអ្នកណាបានបង្កើតមាត់មនុស្ស? តើអ្នកណាធ្វើឲ្យគេទៅជាគ ថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនជាយើង ជាព្រះយេហូវ៉ាទេឬ?
បាឡាមពោលទៅកាន់លាថា៖ «ព្រោះឯងមើលងាយអញ! ប្រសិនបើអញមានដាវនៅនឹងដៃ នោះអញនឹងសម្លាប់ឯងចោលមិនខាន!»។
យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ
ព្រោះមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយលើកចំណេះរបស់ពួកអ្នកចេះចោលចេញ»។
តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។