ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​ចូល​ទៅ​អែប​នឹង​របង ហើយ​គាប​ជើង​បាឡាម​ទៅ​នឹង​របង ដូច្នេះ គាត់​វាយ​វា​ម្តង​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លា​ញី​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត

សូមមើលជំពូក

អាល់គីតាប

លា​ញី​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​បាឡាម​កៀប​ទៅ​នឹង​របង។ បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។

សូមមើលជំពូក



ជន‌គណនា 22:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។


ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ច្រក​ផ្លូវ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​មាន​របង​នៅ​សង​ខាង។


បន្ទាប់​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​មុខ​បន្តិច ហើយ​ឈរ​នៅ​កន្លែង​ចង្អៀត​មួយ ដែល​គ្មាន​ផ្លូវ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​បាន​ឡើយ។