បាឡាមក៏ក្រោកឡើងពីព្រលឹម ហើយប្រាប់ពួកមន្ត្រីរបស់បាឡាកថា៖ «សូមត្រឡប់ទៅស្រុករបស់អស់លោកវិញចុះ ដ្បិតព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
ជនគណនា 22:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកមន្ត្រីសាសន៍ម៉ូអាប់ក៏ក្រោកឡើង ហើយវិលត្រឡប់ទៅគាល់បាឡាកវិញ ទូលថា៖ «បាឡាមមិនព្រមមកជាមួយយើងខ្ញុំទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។ អាល់គីតាប មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកជួបស្តេចបាឡាក់វិញ ប្រាប់ថា៖ «បាឡាមមិនព្រមមកជាមួយពួកយើងទេ»។ |
បាឡាមក៏ក្រោកឡើងពីព្រលឹម ហើយប្រាប់ពួកមន្ត្រីរបស់បាឡាកថា៖ «សូមត្រឡប់ទៅស្រុករបស់អស់លោកវិញចុះ ដ្បិតព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
បាឡាកក៏ចាត់ពួកមន្ត្រី មានគ្នាច្រើនជាងមុន ហើយមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះឲ្យទៅទៀត។
បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?»