ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
ជនគណនា 2:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ឯពួកលេវី គេមិនបានរាប់បញ្ចូលក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗទេ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ គឺស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពូជលេវី នោះគេមិនបានរាប់បញ្ចូលក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ អាល់គីតាប ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ គឺស្របតាមពាក្យដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ |
ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។