ជនគណនា 2:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៦២ ៧០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកងរបស់លោក នោះមានចំនួន៦ម៉ឺន២ពាន់៧០០នាក់ តាមដែលគេកំណត់រាប់ហើយ អាល់គីតាប កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។ |
នៅខាងជើង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធដាន់ តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ
អស់អ្នកដែលបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធអេស៊ើរ ហើយមេដឹកនាំលើពួកកូនចៅអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន