ជនគណនា 2:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៣៥ ៤០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន៥ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ អាល់គីតាប កងពលរបស់ពុនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។ |
បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំលើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនរបស់គីដាហូនី
នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។
អ្នកទាំងនេះជាកូនចៅរបស់បេនយ៉ាមីន តាមពូជពង្សរបស់ពួកគេ។ អស់អ្នកដែលគេបានរាប់មានចំនួន ៤៥ ៦០០ នាក់។
នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។