ដ្បិតភោគផលមួយភាគក្នុងដប់ ដែលកូនចៅអ៊ីស្រាអែលបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យពួកលេវីទុកជាមត៌កហើយ។ ហេតុនេះបានជាយើងប្រាប់ពួកគេថា "ពួកគេគ្មានកេរអាករក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ"»។
ជនគណនា 18:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ |
ដ្បិតភោគផលមួយភាគក្នុងដប់ ដែលកូនចៅអ៊ីស្រាអែលបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យពួកលេវីទុកជាមត៌កហើយ។ ហេតុនេះបានជាយើងប្រាប់ពួកគេថា "ពួកគេគ្មានកេរអាករក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ"»។
«អ្នកត្រូវប្រាប់ពួកលេវីថា "កាលណាអ្នករាល់គ្នាទទួលយកតង្វាយមួយភាគក្នុងដប់ពីកូនចៅអ៊ីស្រាអែល ដែលយើងយកពីពួកគេប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌ក នោះអ្នករាល់គ្នាត្រូវញែកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់របស់ពួកគេ ទុកជាតង្វាយថ្វាយព្រះយេហូវ៉ា។