ជនគណនា 16:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះចប់ភ្លាម នោះដីនៅពីក្រោមពួកគេ ក៏ប្រេះចេញពីគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ អាល់គីតាប ម៉ូសាមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា |
ប៉ុន្ដែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានការមួយចម្លែក គឺឲ្យដីហាឡើងហើយលេបពួកគេ និងអ្វីៗទាំងអស់របស់ពួកគេទៅ រួចពួកគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងថា អ្នកទាំងនេះពិតជាបានមើលងាយព្រះយេហូវ៉ាមែន»។
គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។
ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេថា៖ «ស៊ូឲ្យពួកយើងស្លាប់ក្នុងកាលដែលបងប្អូនរបស់យើងបានស្លាប់ នៅចំពោះព្រះយេហូវ៉ានោះទៅចុះ!
«ឪពុកយើងខ្ញុំបានស្លាប់នៅទីរហោស្ថាន គាត់មិនមែននៅក្នុងចំណោមពួកកូរេ ដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់គាត់ផ្ទាល់ ហើយគាត់គ្មានកូនប្រុសទេ។
ហើយការដែលព្រះអង្គបានធ្វើដល់ដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងក្រុមគ្រួសារ និងជំរំរបស់គេ ព្រមទាំងអ្វីៗដែលរួមដំណើរជាមួយពួកគេ នៅកណ្ដាលសាសន៍អ៊ីស្រាអែលទាំងមូលផង។
វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។