ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 16:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ម្នាក់ៗ​បាន​យក​ពាន​មក​រៀង​ខ្លួន ហើយ​គេ​ដាក់​ភ្លើង និង​រោយ​កំញាន​ពី​លើ​ពាន​ទាំង​នោះ រួច​គេ​ឈរ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​ជា‌មួយ​លោក​ម៉ូសេ និង​អើរ៉ុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ គេ​ក៏​យក​ពាន​មក​គ្រប់​គ្នា ព្រម​ទាំង​ដាក់​ភ្លើង ហើយ​រោយ​កំញាន​ពី​លើ​ផង រួច​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​មួយ​ម៉ូសា និង​ហារូន។

សូមមើលជំពូក



ជន‌គណនា 16:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្ដេច​មាន​កម្លាំងហើយ នោះ​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប។


ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​ពីរ​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន


រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់។


ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក រួច​ដាក់​កំញាន​ពី​លើ ហើយ​ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ពាន​ពីរ​រយ​ហា​សិប ឯ​អ្នក និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ»។


ឯកូរេ​ក៏​ប្រមូល​ក្រុម​ជំនុំ​ទាំង​មូល​មក​ទាស់​នឹង​លោក​ទាំង​ពីរ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ។


«ចូរ​ប្រាប់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ឲ្យ​យក​ពាន​ទាំង​នោះ​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ភ្លើង​ទៅ​គោះ​ចោល​ឲ្យ​ឆ្ងាយ


លោក​ឈរ​នៅ​កណ្ដាល​មនុស្ស​ស្លាប់ និង​មនុស្ស​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់​ទៅ។