ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាធ្វើខុសដោយអចេតនា មិនបានប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកម៉ូសេ
ជនគណនា 15:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នា ដោយសារម៉ូសេ ចាប់ពីថ្ងៃដែលព្រះយេហូវ៉ាបានបង្គាប់មក និងគ្រប់ជំនាន់តរៀងទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមិនប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់មកលោកម៉ូសេ ចាប់ពីថ្ងៃដែលព្រះអម្ចាស់ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ ចាប់តាំងពីថ្ងៃដែលទ្រង់បានបង្គាប់សេចក្ដីនោះមក ដរាបដល់អស់ទាំងដំណតរៀងទៅ អាល់គីតាប ហើយមិនប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលទ្រង់បង្គាប់មកម៉ូសា ចាប់ពីថ្ងៃដែលអុលឡោះតាអាឡាប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក |
ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាធ្វើខុសដោយអចេតនា មិនបានប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកម៉ូសេ
ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តខុសដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង នោះក្រុមជំនុំទាំងមូលត្រូវថ្វាយកូនគោឈ្មោលមួយ ជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាបដែរ។