(ដ្បិតគេនឹងឮនិយាយពីព្រះនាមដ៏ជាធំឧត្តមរបស់ព្រះអង្គ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសម្រេចដែរ) ហើយគេមកអធិស្ឋានតម្រង់ចំពោះព្រះវិហារនេះ
ជនគណនា 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ឬអ្នកណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាគ្រប់តំណតទៅ ចង់ថ្វាយតង្វាយចម្អិនជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាអ្នករាល់គ្នាធ្វើដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ថ្វាយតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវថ្វាយតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើមានអ្នកប្រទេសក្រៅណាស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងដំណតទៅ ចង់ថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ អាល់គីតាប ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ធ្វើគូរបានដុតដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា គេត្រូវជូនតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ |
(ដ្បិតគេនឹងឮនិយាយពីព្រះនាមដ៏ជាធំឧត្តមរបស់ព្រះអង្គ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសម្រេចដែរ) ហើយគេមកអធិស្ឋានតម្រង់ចំពោះព្រះវិហារនេះ
ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ពេលអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយតង្វាយរបស់ខ្លួន ទោះជាតង្វាយលាបំណន់ ឬតង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងយកមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា
អ្នករាល់គ្នាមិនត្រូវទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សម្រាប់ថ្វាយជាព្រះស្ងោយរបស់ព្រះនៃអ្នកឡើយ ព្រោះសត្វយ៉ាងនោះមិនពេញលក្ខណៈទេ គឺមានវិកលវិការហើយ ព្រះអង្គមិនទទួលស្នងអ្នករាល់គ្នាឡើយ»។
អស់ទាំងសាសន៍អ៊ីស្រាអែលដែលកើតក្នុងស្រុក ត្រូវធ្វើតាមរបៀបនេះ ក្នុងពេលថ្វាយតង្វាយចម្អិន ដែលជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
នៅក្នុងក្រុមជំនុំ ត្រូវមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ជាច្បាប់គ្រប់ជំនាន់តទៅ។ អ្នករាល់គ្នា និងអ្នកប្រទេសក្រៅនឹងបានដូចគ្នា នៅចំពោះព្រះយេហូវ៉ា។