រាល់គោឈ្មោល ឬពពែឈ្មោលនីមួយៗ ឬរាល់កូនចៀមឈ្មោល ឬកូនពពែនីមួយៗ គឺត្រូវធ្វើតាមរបៀបនេះឯង។
ជនគណនា 15:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វដែលអ្នកថ្វាយមានចំនួនប៉ុនណា អ្នកត្រូវធ្វើដូច្នោះចំពោះសត្វនីមួយៗ តាមចំនួននោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន អាល់គីតាប សត្វមានចំនួនច្រើនប៉ុនណា ជំនូនដែលត្រូវជូនជាមួយសត្វ ក៏កើនឡើងតាមចំនួននោះដែរ។ |
រាល់គោឈ្មោល ឬពពែឈ្មោលនីមួយៗ ឬរាល់កូនចៀមឈ្មោល ឬកូនពពែនីមួយៗ គឺត្រូវធ្វើតាមរបៀបនេះឯង។
អស់ទាំងសាសន៍អ៊ីស្រាអែលដែលកើតក្នុងស្រុក ត្រូវធ្វើតាមរបៀបនេះ ក្នុងពេលថ្វាយតង្វាយចម្អិន ដែលជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។