ជនគណនា 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធអេស៊ើរ គឺសេធើរ ជាកូនរបស់មីកែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនរបស់លោកមីកែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេធើរជាកូនមីកែល ក្នុងពូជអំបូរអេស៊ើរ១ អាល់គីតាប កុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនរបស់លោកមីកែល។ |
ពេលនោះ ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំនៅយប់នោះ។
«បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។