យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។
ជនគណនា 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធយូដា មានចំនួន ៧៤ ៦០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរយូដា មានចំនួន៧ម៉ឺន៤ពាន់៦០០នាក់។ អាល់គីតាប ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។ |
យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។
កូនចៅរបស់យូដា តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន
កូនចៅរបស់អ៊ីសាខារ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន