កូនចៅអ៊ីស្រាអែលបានបរិភោគនំម៉ាណាសែសិបឆ្នាំ រហូតទាល់តែបានទៅដល់ស្រុកមួយដែលមានមនុស្សរស់នៅ គឺបានបរិភោគនំម៉ាណារហូតទាល់តែគេបានទៅដល់ព្រំដែនស្រុកកាណាន។
ចោទិយកថា 29:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លុះមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនបានប្រទាន ឲ្យអ្នករាល់គ្នាមានចិត្តយល់ ឬភ្នែកដែលមើលឃើញ ឬត្រចៀកដែលស្តាប់ឮនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនចេះរេចរឹល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបាននាំឯងរាល់គ្នាក្នុងទីរហោស្ថានអស់៤០ឆ្នាំហើយ ឯសំលៀកបំពាក់របស់ឯង នោះមិនបានរេចនៅលើខ្លួនសោះ ហើយស្បែកជើងឯងក៏មិនបានសឹកផង អាល់គីតាប “យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនដែលរេចរិល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។ |
កូនចៅអ៊ីស្រាអែលបានបរិភោគនំម៉ាណាសែសិបឆ្នាំ រហូតទាល់តែបានទៅដល់ស្រុកមួយដែលមានមនុស្សរស់នៅ គឺបានបរិភោគនំម៉ាណារហូតទាល់តែគេបានទៅដល់ព្រំដែនស្រុកកាណាន។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ព្រះអង្គ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹង ចំពោះសេចក្ដីកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គវិលមកវិញ ដោយយល់ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺជាកុលសម្ព័ន្ធទាំងប៉ុន្មាននៃមត៌ករបស់ព្រះអង្គ។
«កូនមនុស្សអើយ អ្នកនៅក្នុងចំណោមពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។
ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។
គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នកក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ព្រះអង្គជ្រាបពីដំណើរដែលអ្នកឆ្លងកាត់ក្នុងទីរហោស្ថានដ៏ធំនេះ។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកអស់រយៈពេលសែសិបឆ្នាំនេះហើយ អ្នកមិនបានខ្វះខាតអ្វីឡើយ"។
ត្រូវប្រដៅតម្រង់ពួកអ្នកប្រឆាំងដោយចិត្តស្លូតបូត ក្រែងព្រះប្រោសប្រទានឲ្យគេប្រែចិត្ត និងឲ្យគេស្គាល់សេចក្ដីពិត