យើងក៏ឲ្យក្រឹត្យក្រមរបស់យើងដល់គេ ព្រមទាំងសម្ដែងឲ្យគេស្គាល់បញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ។
ចោទិយកថា 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យធ្វើយ៉ាងដូច្នោះ ដល់គ្រប់ទាំងក្រុងដែលនៅឆ្ងាយៗពីអ្នក មិនមែនជាក្រុងរបស់សាសន៍នានានៅទីនេះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវប្រព្រឹត្តបែបនេះចំពោះក្រុងទាំងអស់ដែលនៅឆ្ងាយៗពីអ្នក ជាក្រុងដែលមិនស្ថិតនៅក្នុងចំណោមក្រុងរបស់ប្រជាជាតិទាំងនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់គ្រប់ទាំងទីក្រុងដែលនៅឆ្ងាយៗពីឯង ដែលមិនមែនជាទីក្រុង របស់ពួកសាសន៍ទាំងនេះទេ អាល់គីតាប អ្នកត្រូវប្រព្រឹត្តបែបនេះចំពោះក្រុងទាំងអស់ដែលនៅឆ្ងាយៗពីអ្នក ជាក្រុងដែលមិនស្ថិតនៅក្នុងចំណោមក្រុងរបស់ប្រជាជាតិទាំងនេះទេ។ |
យើងក៏ឲ្យក្រឹត្យក្រមរបស់យើងដល់គេ ព្រមទាំងសម្ដែងឲ្យគេស្គាល់បញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ។
តែឯស្រីៗ កូនក្មេង ព្រមទាំងហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មាននៅក្នុងក្រុងនោះ គឺទ្រព្យសម្បត្តិទាំងអស់ ត្រូវរឹបអូសយកសម្រាប់អ្នក ហើយត្រូវបរិភោគជ័យភណ្ឌរបស់ខ្មាំងសត្រូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានមកអ្នក។
តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ
គេឆ្លើយតបលោកយ៉ូស្វេថា៖ «ព្រោះមានគេប្រាប់មកយើងខ្ញុំ ជាបាវបម្រើរបស់លោកជាប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យចែកស្រុកនេះទាំងអស់ដល់ពួកលោក ហើយឲ្យបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ចេញពីមុខលោក។ ហេតុនេះហើយបានជាយើងខ្ញុំប្រព្រឹត្តដូច្នេះ ដោយភ័យខ្លាចចំពោះអាយុជីវិតរបស់យើងខ្ញុំជាខ្លាំង ព្រោះតែពួកលោក។
គេជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮព្រះកិត្តិនាមរបស់ព្រះអង្គ និងពីអស់ទាំងការដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីព្ទ