និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
ចោទិយកថា 2:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចព្រះអង្គបានធ្វើសម្រាប់កូនចៅអេសាវ ដែលនៅស្រុកសៀរ កាលព្រះអង្គបានបំផ្លាញសាសន៍ហូរីពីមុខគេចេញនោះដែរ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅនៅកន្លែងរបស់គេ រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកម្ទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្ដេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ អាល់គីតាប អុលឡោះតាអាឡាធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺទ្រង់បានកំទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្តេញពួកគេចេញ ហើយតាំងទីលំនៅ នៅក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។ |
និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
ពីមុន សាសន៍ហូរីក៏នៅស្រុកសៀរនោះដែរ តែកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបានតាំងទីលំនៅនៅកន្លែងរបស់គេ ដូចសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)។
គេជាសាសន៍ខ្លាំងពូកែ ហើយមានគ្នាច្រើន ដូចសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាបានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅ នៅកន្លែងរបស់គេ
កុំច្បាំងនឹងគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនឲ្យដែរ ព្រោះយើងបានប្រគល់ភ្នំសៀរឲ្យអេសាវទុកជាកេរអាករហើយ។