ចូរអ្នករាល់គ្នាជ្រើសរើសមនុស្សដែលមានប្រាជ្ញា មានការយល់ដឹង និងមានកេរ្តិ៍ឈ្មោះក្នុងកុលសម្ព័ន្ធនីមួយៗរបស់អ្នករាល់គ្នាមក ខ្ញុំនឹងតែងតាំងគេឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា"។
ចោទិយកថា 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំថា "សេចក្ដីដែលលោកមានប្រសាសន៍នេះល្អសម្រាប់យើងមែន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ អាល់គីតាប ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់អ្នកសមហេតុសមផលណាស់”។ |
ចូរអ្នករាល់គ្នាជ្រើសរើសមនុស្សដែលមានប្រាជ្ញា មានការយល់ដឹង និងមានកេរ្តិ៍ឈ្មោះក្នុងកុលសម្ព័ន្ធនីមួយៗរបស់អ្នករាល់គ្នាមក ខ្ញុំនឹងតែងតាំងគេឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា"។
ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។