រយៈពេលបីថ្ងៃ គាត់មើលមិនឃើញអ្វីសោះ ក៏មិនបានបរិភោគ ឬផឹកអ្វីឡើយ។
រយៈពេលបីថ្ងៃ គាត់មើលមិនឃើញអ្វីឡើយ ហើយក៏មិនហូបមិនផឹកអ្វីដែរ។
ក្នុងរយៈពេលបីថ្ងៃ គាត់មើលមិនឃើញ ហើយក៏មិនបានបរិភោគ ឬផឹកអ្វីសោះ
ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
ក្នុងរវាង៣ថ្ងៃ គាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង។
ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។
លោកសុលក៏ក្រោកពីដីឡើង ហើយទោះជាគាត់បើកភ្នែក ក៏មើលមិនឃើញអ្វីសោះ។ ដូច្នេះ គេក៏ដឹកដៃគាត់ នាំទៅក្រុងដាម៉ាស។