ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។
កិច្ចការ 5:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នៅគ្រាជំរឿនប្រជាជន មានយូដាស ជាអ្នកស្រុកកាលីឡេ បានតាំងខ្លួនឡើងម្នាក់ទៀត ហើយបានបញ្ចុះបញ្ចូលមនុស្សខ្លះឲ្យទៅតាមគាត់។ គាត់ក៏វិនាសបាត់ទៅដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ទាំងប៉ុន្មាន ក៏ត្រូវខ្ចាត់ខ្ចាយអស់។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីម្នាក់នេះ យូដាសអ្នកកាលីឡេបានក្រោកឡើងនៅគ្រាជំរឿនប្រជាជន ហើយបានអូសទាញប្រជាជនឲ្យទៅតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយអស់អ្នកដែលតាមគាត់ក៏ត្រូវបានកម្ចាត់កម្ចាយទៅ។ Khmer Christian Bible បន្ទាប់ពីម្នាក់នោះមក មានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេ បានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជន គាត់បានអូសទាញមនុស្សមួយចំនួនឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយ ក៏ខ្ចាត់ខ្ចាយអស់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក នៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះយូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួន វាក៏វិនាសបាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាម ក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ អាល់គីតាប បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ |
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។
នៅវេលានោះ ពេត្រុសកំពុងអង្គុយនៅក្នុងទីលានខាងក្រៅ។ ស្រីបម្រើម្នាក់ចូលមកជិតគាត់ ហើយនិយាយថា៖ «អ្នកឯងក៏នៅជាមួយយេស៊ូវ ជាអ្នកស្រុកកាលីឡេនោះដែរ!»