ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
កិច្ចការ 27:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេទាំងអស់គ្នាក៏មានកម្លាំងចិត្ត ហើយបរិភោគអាហារ។ ព្រះគម្ពីរខ្មែរសាកល នោះទាំងអស់គ្នាក៏មានទឹកចិត្តឡើង ហើយពួកគេបានហូបអាហារដែរ។ Khmer Christian Bible ពួកគេមានចិត្ដរីករាយគ្រប់គ្នា ហើយក៏បរិភោគអាហារដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ អាល់គីតាប ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្ដឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ |
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
តែឥឡូវនេះ ខ្ញុំសុំដាស់តឿនអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ដ្បិតក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ គឺខូចខាតតែសំពៅប៉ុណ្ណោះ។
ដូច្នេះ បងប្អូនអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំមានជំនឿដល់ព្រះថា ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នោះនឹងកើតមកដូច្នោះមែន។