ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
កិច្ចការ 27:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។ Khmer Christian Bible ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង អាល់គីតាប ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ |
ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
ក្រោយពីបានលើកសំប៉ានរួចហើយ គេក៏យកខ្សែពួរចងព័ទ្ធជុំវិញសំពៅ។ បន្ទាប់មក ដោយខ្លាចក្រែងសំពៅកឿងនឹងផ្នូកខ្សាច់នៅឈូងសមុទ្រសៀរទីស គេក៏ទម្លាក់យុថ្កាទប់ ឲ្យសំពៅរសាត់តាមខ្យល់។
ដូច្នេះ គេក៏បោះសំណស្ទង់ចុះទៅក្នុងទឹក ឃើញមានជម្រៅម្ភៃព្យាម ។ លុះទៅមុខបន្តិចទៀត គេស្ទង់មើលម្ដងទៀត ឃើញមានជម្រៅដប់ប្រាំព្យាម។
ប៉ុន្ដែ ពេលពួកអ្នកសំពៅចង់រត់ចោលសំពៅ ហើយសម្រូតសំប៉ានទម្លាក់ចុះទៅក្នុងសមុទ្រ ដោយធ្វើដូចជាចង់ទម្លាក់យុថ្កាពីក្បាលសំពៅ
នៅពេលព្រឹក អ្នកនឹងពោលថា "ឱសូមឲ្យល្ងាចឆាប់មកដល់!" ហើយដល់ពេលល្ងាច នោះអ្នកនឹងពោលថា "ឱសូមឲ្យព្រឹកឆាប់មកដល់!" ព្រោះតែសេចក្ដីភិតភ័យនៅក្នុងចិត្តរបស់អ្នក ដែលនាំឲ្យអ្នកខ្លាច ហើយព្រោះតែការដែលភ្នែករបស់អ្នកនឹងឃើញ។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន