កិច្ចការ 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងទ្រអាស ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះបានទៅមុន ហើយរង់ចាំយើងនៅទ្រអាស។ Khmer Christian Bible ប៉ុន្ដែបងប្អូនទាំងនេះបានទៅក្រុងទ្រអាសរង់ចាំយើងមុន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទាំងនេះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងត្រូអាស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះចេញទៅមុន ក៏ចាំយើងរាល់គ្នានៅត្រង់ក្រុងទ្រអាស អាល់គីតាប បងប្អូនទាំងនេះបានចេញដំណើរទៅមុនហើយរង់ចាំយើងនៅក្រុងត្រូអាស |
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់
ពេលអ្នកមក សូមយកអាវធំដែលខ្ញុំផ្ញើទុកនឹងលោកកាប៉ុស នៅក្រុងទ្រអាស និងយកសៀវភៅទាំងប៉ុន្មានមកជាមួយផង ជាពិសេសក្រាំងស្បែក។