កិច្ចការ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្តីទំនាយរបស់ហោរាយ៉ូអែល ដែលថ្លែងទុកមកថា ព្រះគម្ពីរខ្មែរសាកល តាមពិត នេះជាអ្វីដែលត្រូវបានថ្លែងតាមរយៈព្យាការីយ៉ូអែលថា: Khmer Christian Bible ប៉ុន្ដែនេះជាអ្វីដែលលោកយ៉ូអែលជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមានស្របតាមសេចក្ដី ដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺជាសេចក្ដីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា អាល់គីតាប ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលណាពីយ៉ូអែលបានថ្លែងទុកមកថា៖ |
ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ។
"ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។