ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ទាំង​អស់ និង​ពួក​អាជ្ញាធរ​ក្រុង​មាន​ការ​ព្រួយ​បារម្ភ ពេល​ឮ​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឮ​ពាក្យ​ទាំងនេះ ហ្វូងមនុស្ស និង​ពួក​មេគ្រប់គ្រងទីក្រុង​ក៏​មានអំពល់​។

សូមមើលជំពូក

Khmer Christian Bible

ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ និង​ពួក​អាជ្ញាធរ​ក្រុង​ដែល‍​បាន​ស្ដាប់​សេចក្ដី​ទាំង​នេះ​ជ្រួល​ច្របល់។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តាជន នឹង​ចៅហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ

សូមមើលជំពូក

អាល់គីតាប

ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ដ។

សូមមើលជំពូក



កិច្ចការ 17:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រន្ធត់​ជា​ខ្លាំង ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក៏​រន្ធត់​ចិត្ត​ដែរ។


ពេល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ក្រុម​ជំនុំ ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ព្រួយ​ពី​របៀប​យ៉ាង​ណា ដែល​នឹង​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​ពី​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​នោះ​ឡើយ។


បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​គាត់ ហើយ​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង!»។


យ៉ាសុន​បាន​ទទួល​គេ​ឲ្យ​ស្នាក់​នៅ ហើយ​ប្រព្រឹត្ត​សុទ្ធ​តែ​ប្រឆាំង​នឹង​រាជក្រឹត្យ​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​មួយ​ទៀត ឈ្មោះ​យេស៊ូវ»។


កាល​គេ​បាន​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន និង​អ្នក​ឯ​ទៀត​រួច​ហើយ គេ​ក៏ដោះ​លែង​ឲ្យ​ទៅវិញ។