ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ មាន​សាសន៍​យូដា​មក​ពី​ក្រុង​អាន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​បញ្ចុះ​បញ្ចូល​មហាជន​ឲ្យ​យក​ដុំ​ថ្ម​គប់​លោក​ប៉ុល រួច​អូស​លោក​ទៅ​ចោល​នៅ​ក្រៅ​ក្រុង ដោយ​ស្មាន​ថា​លោក​ស្លាប់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​បាន​មក​ពី​អាន់ទីយ៉ូក និង​អ៊ីកូនាម ហើយ​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស នោះ​គេ​ក៏​គប់ដុំថ្មសម្លាប់​ប៉ូល ហើយ​អូស​ចេញទៅ​ខាងក្រៅ​ទីក្រុង ដោយ​នឹកស្មានថា​គាត់​ស្លាប់​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ ព្រោះ​ស្មាន​ថា​ គាត់​ស្លាប់​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក នឹង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ដ​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទី‌ក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ។

សូមមើលជំពូក



កិច្ចការ 14:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​បញ្ចុះ​សព​យេហូ‌យ៉ាគីម ដូច​ជា​បញ្ចុះ​សព​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម។


តែ​លោក​ប៉ុល និង​លោកបាណា​បាសបាន​បន្ដ​ដំណើរ​ពីក្រុង​ពើកា មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។


ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។


នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។


ទោះ​ជា​មាន​ប្រសាសន៍​ដូច្នេះក៏​ដោយ ក៏​ពួក​លោក​ឃាត់​ប្រជាជន​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន។


ប៉ុន្តែ ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃឲ្យ​គេ​ទាស់​នឹងពួក​បង‌ប្អូន។


ក្រោយ​ពី​បាន​ប្រកាស​ដំណឹង​ល្អ ហើយ​បង្កើត​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះរួច​មក ពួក​លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អាន់‌ទី‌យ៉ូក​វិញ


ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។


ប៉ុន្តែ មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​បែក​បាក់​គ្នា ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក។


កាល​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា សម​គំនិត​គ្នា​ជាមួយពួក​មេ​ដឹក​នាំ​របស់​គេចង់​ធ្វើ​បាប ហើយ​ចង់​គប់​លោក​ទាំង​ពីរ​នឹង​ដុំថ្ម


ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត ដោយ​ព្រោះ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​នៃ​យើង។


ប៉ុន្ដែ ពេល​ពួក​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច​បាន​ដឹង​ថា លោក​ប៉ុល​បាន​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​នាំគ្នា​មក​ញុះ‌ញង់​នៅ​ទី​នោះ​ទៀត។


កាល​ឈាម​របស់​លោក​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​បាន​ខ្ចាយ នោះ​ទូល​បង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ ទាំង​យល់​ព្រមឲ្យ​គេ​សម្លាប់​គាត់ ដោយ​នៅ​យាម​អាវ​របស់​ពួក​អ្នកដែល​សម្លាប់​គាត់ផង​ដែរ"។


បន្ទាប់​មក គេ​អូស​លោក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ រី​ឯ​ពួក​ស្មរ​បន្ទាល់ បាន​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន ទុក​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់ ឈ្មោះ​សុល។


ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។


បង‌ប្អូន​អើយ ខ្ញុំ​ស្បថ​ដោយ​អំនួត​ដែល​ខ្ញុំ​អួតពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។


តើ​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ឬ? ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ​ថា ខ្ញុំ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​លើស​ជាង​គេ ខ្ញុំ​ជាប់​គុក​ច្រើន​ជាង​គេ ខ្ញុំ​ត្រូវ​រំពាត់​ហួស​ប្រមាណ ហើយ​សឹង​តែ​នឹង​ស្លាប់​ជា​ច្រើន​លើក។


គេ​វាយ​ខ្ញុំ​នឹង​ដំបង​បី​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​ម្តង ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់។


ជា​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​ដោយ​សាសន៍​របស់​ខ្ញុំ គ្រោះ​ថ្នាក់​ដោយ​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី​ក្រុង គ្រោះ​ថ្នាក់​ក្នុង​ទី​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ដោយ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។


ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ


ក៏​ឃើញ​ការ​ដែល​គេ​បៀត​បៀន​ខ្ញុំ និង​ទុក្ខ​លំបាក​ដែល​បាន​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ត្រា គឺ​ការ​បៀត​បៀន​ដែល​ខ្ញុំ​ស៊ូទ្រាំ តែ​ព្រះ‌អម្ចាស់​បានរំដោះ​ខ្ញុំ​ឲ្យ​រួចផុត​ពី​គ្រប់​ទាំងអស់។