ដ្បិតយើងមិនចាត់អ្នកឲ្យទៅឯសាសន៍ណាដែលមានពាក្យសម្ដីប្លែក និងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែល
កិច្ចការ 14:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញអ្វីដែលប៉ូលបានធ្វើ ហ្វូងមនុស្សក៏ស្រែកឡើងជាភាសាលូកៅនាថា៖ “ពពួកទេវទេពបានចុះមករកយើងក្នុងដំណូចជាមនុស្សហើយ!”។ Khmer Christian Bible ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ អាល់គីតាប កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ |
ដ្បិតយើងមិនចាត់អ្នកឲ្យទៅឯសាសន៍ណាដែលមានពាក្យសម្ដីប្លែក និងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែល
ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!»។
គេក៏ហៅលោកបាណាបាស ថាព្រះសេយូស ហើយលោកប៉ុល ថាព្រះហ៊ើមេស ព្រោះលោកជាមេសម្ដែង។
ពួកលោកក៏បានដឹង ហើយរត់ភៀសខ្លួនទៅទីក្រុងនានានៅស្រុកលូកៅនា គឺក្រុងលីស្រ្តា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ
គេរង់ចាំមើលលោកប៉ុលហើម ឬក៏ត្រូវដួលស្លាប់ តែកាលគេបានរង់ចាំមើលអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញមានហេតុអាក្រក់កើតឡើងដល់លោកសោះ គេក៏ដូរគំនិត ហើយគិតថាលោកជាព្រះវិញ។
គេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ សុទ្ធតែយកចិត្តទុកដាក់ស្តាប់គាត់ ដោយពោលថា៖ «អ្នកនេះជាព្រះចេស្តារបស់ព្រះដ៏ធំហើយ!»។