ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
កិច្ចការ 11:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលខ្ញុំសម្លឹងមើលយ៉ាងដិតដល់ ខ្ញុំឃើញមានសត្វជើងបួន សត្វព្រៃ សត្វលូនវារ និងសត្វហើរលើអាកាស។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំសម្លឹង ហើយសង្កេតមើលក្នុងនោះ ក៏ឃើញសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។ Khmer Christian Bible ពេលខ្ញុំសម្លឹងសង្កេតមើល ខ្ញុំបានឃើញសត្វជើងបួន សត្វព្រៃ និងសត្វលូនវារនៅលើផែនដី ព្រមទាំងសត្វហើរលើអាកាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ នឹងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង អាល់គីតាប ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ |
ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។
«កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំលង់ស្មារតីទៅ ឃើញនិមិត្តមួយ។ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមេឃមកដល់ខ្ញុំ។
ខ្ញុំក៏ឮព្រះសូរសៀងមួយបន្លឺមកខ្ញុំថា៖ "ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!"។