ពេលនោះ សេចក្ដីក្រោធរបស់បាឡាមឆួលឡើងទាស់នឹងបាឡាម ហើយស្ដេចទះព្រះហស្តសន្ធាប់ ហើយមានរាជឱង្ការទៅបាឡាមថា៖ «យើងបានហៅលោកមក ដើម្បីដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែមើល៍! លោកបានឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ។
កិច្ចការ 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុការណ៍នោះបានកើតឡើងបីដង រួចក៏ឡើងទៅលើមេឃវិញអស់។ ព្រះគម្ពីរខ្មែរសាកល “ការនេះបានកើតឡើងបីដង ហើយទាំងអស់នោះត្រូវបានទាញឡើងទៅលើមេឃវិញ។ Khmer Christian Bible ហេតុការណ៍នេះបានកើតឡើងបីដង រួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការនោះមានមកគ្រប់៣ដង រួចបានលើកទាំងអស់ទៅលើមេឃវិញ អាល់គីតាប ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ |
ពេលនោះ សេចក្ដីក្រោធរបស់បាឡាមឆួលឡើងទាស់នឹងបាឡាម ហើយស្ដេចទះព្រះហស្តសន្ធាប់ ហើយមានរាជឱង្ការទៅបាឡាមថា៖ «យើងបានហៅលោកមក ដើម្បីដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែមើល៍! លោកបានឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មុនមាន់រងាវ អ្នកនឹងប្រកែកបីដង ថាមិនស្គាល់ខ្ញុំ»។
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។
ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ ក៏បានមកដល់ផ្ទះដែលយើងស្នាក់នៅ។
ប៉ុន្ដែ ព្រះសូរសៀងនោះក៏បន្លឺពីលើមេឃមកម្តងទៀតថា៖ "អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!"។