(តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ)
កិច្ចការ 10:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏បង្គាប់ឲ្យគេទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក គេសុំឲ្យលោកស្នាក់នៅជាមួយគេជាច្រើនថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕ Khmer Christian Bible ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*។ បន្ទាប់មក ពួកគេសុំឲ្យលោកស្នាក់នៅជាមួយគេបានយូរថ្ងៃបន្ដិចទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏បង្គាប់ឲ្យធ្វើបុណ្យជ្រមុជឲ្យគេដោយនូវព្រះនាមព្រះអម្ចាស់ រួចគេសូមអង្វរគាត់ ឲ្យនៅជាមួយពីរបីថ្ងៃទៀត។ អាល់គីតាប លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស។ បន្ទាប់មក ពួកគេសុំឲ្យគាត់ស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។ |
(តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ)
ដូច្នេះ ពេលពួកសាសន៍សាម៉ារីបានមកជួបព្រះអង្គ គេសូមឲ្យព្រះអង្គស្នាក់នៅជាមួយគេ ហើយព្រះអង្គគង់នៅទីនោះពីរថ្ងៃ។
កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។
លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
ប៉ុន្ដែ ពេលគេបានជឿតាមលោកភីលីព ដែលបានប្រកាសដំណឹងល្អពីព្រះរាជ្យរបស់ព្រះ និងពីព្រះនាមព្រះយេស៊ូវគ្រីស្ទ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុសទាំងស្រី។
ដ្បិតព្រះវិញ្ញាណមិនទាន់បានយាងចុះមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយទេ គេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។
ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។