ពេលនោះស្តេចយ៉ូរ៉ាមចេញទៅ ដោយមានពួកមេទ័ព និងរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្តេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្តេចក៏ក្រោកឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។
ទ្រង់យាងឆ្លងទៅរកគេ មានទាំងពួកមេទ័ព និងរទេះចម្បាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកទៅទាំងយប់ ទៅវាយពលទ័ព និងពួកមេរទេះចម្បាំងរបស់សាសន៍អេដុម ដែលបានមកឡោមព័ទ្ធទ្រង់នោះ។
ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅ ដោយមានពួកមេទ័ព និងរទេះចម្បាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចម្បាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។
នោះទ្រង់យាងឆ្លងទៅឯគេ មានទាំងពួកមេទ័ព នឹងរទេះចំបាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកឡើងទាំងយប់ ទៅវាយពលទ័ព នឹងពួកមេរទេះចំបាំងរបស់សាសន៍អេដំម ដែលបានមកឡោមព័ទ្ធទ្រង់នោះ
តាំងពីពេលនោះមក ជនជាតិអេដុម បានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្តេចយ៉ូរ៉ាមដែរ ព្រោះស្តេចបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។
ក្នុងរជ្ជកាលស្តេចយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចមួយនាក់ ឲ្យឡើងគ្រងរាជ្យលើពួកគេ។
«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។