ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:22 - អាល់គីតាប

លោក​យេហ៊ូវ​បញ្ជា​ដល់​អ្នក​គ្រប់‌គ្រង​ផ្នែក​សម្លៀក‌បំពាក់​សម្រាប់​ថ្វាយ‌បង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀក‌បំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀក‌បំពាក់​មក​ចែក​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សម្រាប់​ពាក់​ថ្វាយ​បង្គំ​ថា៖ «ចូរ​យក​អាវ​មក ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ»។ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេហ៊ូវ​បញ្ជា​ដល់​អ្នក​គ្រប់‌គ្រង​ផ្នែក​សម្លៀក‌បំពាក់​សម្រាប់​ថ្វាយ‌បង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀក‌បំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខងារ​បម្រើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀក‌បំពាក់​មក​ចែក​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ‌បង្គំ​ថា ចូរ​យក​អាវ​មក​ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិស‌ទី ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។ អស់​អ្នក​គោរព​បម្រើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់‌តាប់​ទាំង​អស់។


លោក​យេហ៊ូវ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​គាត់​និយាយ​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​ឲ្យ​មាន​អ្នក​បម្រើអុលឡោះ‌តាអាឡា​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​ឲ្យ​មាន​តែ​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ប៉ុណ្ណោះ»។


ត្រូវ​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ សម្រាប់​ហារូន ជា​បង​របស់​អ្នក ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃ​ថ្នូរ​របស់​គាត់។