ពេលសាំយូអែលឃើញសូល អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។
១ សាំយូអែល 9:18 - អាល់គីតាប លោកសូលចូលទៅជិតសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំផង ផ្ទះអ្នកទាយនៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ លោកសូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្ដាលទ្វារក្រុងសួរថា៖ «សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលចូលទៅជិតលោកសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា |
ពេលសាំយូអែលឃើញសូល អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។
សាំយូអែលនិយាយតបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយអ្នកទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមអ្នកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែកខ្ញុំនឹងជម្រាបអ្នកនូវអ្វីៗដែលអ្នកចង់ដឹង រួចសឹមអ្នកអញ្ជើញទៅចុះ!