យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើឲ្យខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។
១ សាំយូអែល 31:7 - អាល់គីតាប កាលទ័ពអ៊ីស្រអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ដឹងថា អ៊ីស្រអែលបាក់ទ័ព ហើយស្តេចសូល ព្រមទាំងបុត្រា ស្លាប់អស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំម្ខាង និងពួកអ្នកនៅត្រើយម្ខាងទន្លេយ័រដាន់បានឃើញពួកទ័ពសាសន៍អ៊ីស្រាអែលរត់ ហើយស្តេចសូល និងពួកបុត្រាទ្រង់បានសុគតអស់ហើយ នោះគេក៏រត់ចោលទីក្រុងអស់ទៅ ឯពួកភីលីស្ទីនក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលទ័ពអ៊ីស្រាអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ ដឹងថា អ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រាសុគតអស់ នោះពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំនោះម្ខាង នឹងពួកដែលនៅត្រើយខាងនាយទន្លេយ័រដាន បានឃើញថា ពួកទ័ពនៃសាសន៍អ៊ីស្រាអែលបានរត់ ហើយសូល នឹងពួកបុត្រាទ្រង់ បានសុគតអស់ហើយ នោះគេក៏រត់ចោលអស់ទាំងទីក្រុងទៅ ឯពួកភីលីស្ទីន ក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ |
យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើឲ្យខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។
រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើឲ្យចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។
ជាតិសាសន៍ដែលអ្នកពុំស្គាល់ នឹងបរិភោគដំណាំដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។
ជនជាតិម៉ាឌាន ជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជំរក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។
កាលប្រជាជនអ៊ីស្រអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមរូងធំ តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។
មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯស្តេចសូលវិញ គាត់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្តេចញ័ររន្ធត់យ៉ាងខ្លាំង។
ដូច្នេះ ស្តេចសូល បុត្រាទាំងបីនាក់ សេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេច និងពលទាហានទាំងអស់បានស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយ។
ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ស្តេចសូល និងបុត្រាទាំងបីនាក់នៅលើភ្នំគីលបោ។