នៅពេលថ្ងៃជិតលិច អ៊ីប្រាំលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្តប់លើគាត់។
១ សាំយូអែល 26:12 - អាល់គីតាប ទតយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេចសូល ហើយនាំគ្នាចាកចេញទៅដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះអុលឡោះតាអាឡាធ្វើឲ្យពួកគេ ដេកលង់លក់ឥតដឹងខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះដាវីឌក៏យកលំពែង និងក្អមទឹកនៅត្រង់ក្បាលដំណេករបស់ស្តេចសូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ដែរ ដ្បិតគ្រប់គ្នាកំពុងដេកលក់ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យគេលក់ស៊ប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសូល ហើយនាំគ្នាចាកចេញទៅ ដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះព្រះអម្ចាស់ធ្វើឲ្យពួកគេដេកលង់លក់ ឥតដឹងខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះដាវីឌក៏យកលំពែងនឹងក្អមទឹកពីត្រង់ក្បាលដំណេករបស់សូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ផង ដោយគ្រប់គ្នាកំពុងតែដេកលក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់ស៊ប់។ |
នៅពេលថ្ងៃជិតលិច អ៊ីប្រាំលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្តប់លើគាត់។
ដូច្នេះ អុលឡោះតាអាឡាជាម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ទ្រង់យកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។
នៅយប់នោះ ស្តេចដេកមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានជូនស្ដេច។
ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ទ្រង់បិទភ្នែកអ្នករាល់គ្នា ដែលជាណាពី ទ្រង់បាំងមុខអ្នករាល់គ្នាដែលជាអ្នកទាយ។
អស់អ្នកដែលនៅជាមួយជម្រាបទតថា៖ «នេះជាថ្ងៃដែលអុលឡោះតាអាឡាបានសន្យាជាមួយអ្នកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្តាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្តេចតាមអ្នកយល់ឃើញទៅចុះ»។ ទតក្រោកឡើង លបចូលទៅកាត់ជាយអាវវែងរបស់ស្តេចសូល។
យប់នោះ ទត និងលោកអប៊ីសាយចូលទៅក្នុងជំរំ ហើយឃើញស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហានដេកលក់នៅជុំវិញស្តេច។