១ សាំយូអែល 25:4 - អាល់គីតាប ពេលទតនៅវាលរហោស្ថាន គាត់បានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដាវីឌនៅទីរហោស្ថាន ក៏ឮថាណាបាលកំពុងតែកាត់រោមចៀម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកដាវីឌនៅវាលរហោស្ថាន លោកបានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដាវីឌនៅទីរហោស្ថាន ក៏ឮថាណាបាលកំពុងតែកាត់រោមចៀម |
ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្តេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្តេចអាប់សាឡុមបានអញ្ជើញកូនទាំងអស់របស់ស្តេចទត ឲ្យមកចូលរួមដែរ។
បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែលដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។
ទតចាត់យុវជនដប់នាក់ ឲ្យទៅជួបលោកណាបាលទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខគាត់ឲ្យខ្ញុំផង។ ត្រូវជម្រាបគាត់ថា