កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺ អ៊ើរជាអ្នកសង់ក្រុងលេកា ឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
១ របាក្សត្រ 4:22 - អាល់គីតាប យ៉ូគីមអ្នកស្រុកកូសេបា យ៉ូអាស់ និងសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា យ៉ូអាស និងសារ៉ាប ដែលគ្រប់គ្រងនៅស្រុកម៉ូអាប់ និងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីមកពីចាស់បុរាណ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ូគីម អ្នកស្រុកកូសេបា យ៉ូអាស់ និងសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ) ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា ហើយយ៉ូអាស នឹងសារ៉ាប ជាអ្នកដែលមានអំណាចនៅស្រុកម៉ូអាប់ ហើយយ៉ាស៊ូប៊ី-លេហែម ឯបញ្ជីនេះតមកពីចាស់បុរាណ |
កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺ អ៊ើរជាអ្នកសង់ក្រុងលេកា ឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការជូនស្តេច។