ស្តេចនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់យកទៅជាឈ្លើយ គឺទុកឲ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។
១ របាក្សត្រ 4:14 - អាល់គីតាប និងមេវណូថាយ ដែលជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ាជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករ ដែលរស់នៅតាមជ្រលងភ្នំរបស់ពួកសិប្បករ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងមេវណូថាយ ដែលជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករ ដែលរស់នៅតាមជ្រលងភ្នំរបស់ពួកសិប្បករ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមេវណូថាយ គាត់បង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាអ្នកតាំងដំបន់នៃពួកនៅច្រកភ្នំហារ៉ាស៊ីម ពីព្រោះគេសុទ្ធតែជាពួកជាងរចនា |
ស្តេចនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់យកទៅជាឈ្លើយ គឺទុកឲ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។
លោកកាលែបជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់គឺ អ៊ីរូវ អេឡា និងណាអាម។ កូនរបស់អេឡា គឺកេណាស។
អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការជូនស្តេច។