ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 7:31 - អាល់គីតាប

ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កម្ពស់​មួយ​ហត្ថ រាង​មូល​មួយ​ហត្ថ​កន្លះ មាន​ក្បាច់​ចម្លាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​បួន​ជ្រុង​វិញ មិន​មែន​មូល​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ​មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កំពស់​១​ហត្ថ រាង​មូល​១​ហត្ថ​កន្លះ មាន​ក្បាច់​ចំឡាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​៤​ជ្រុង​វិញ មិន​មែន​មូល​ទេ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 7:31
2 ការដាក់ឲ្យឆ្លើយតបគ្នា  

រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។


រីឯ​កង់​ទាំង​បួន​វិញ ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។